Friday, September 16, 2016

Wednesday, September 14, 2016

ឧទ្យានជាតិគិរីរម្យ




ឧទ្យាន​ជាតិ​គិរី​រម្យ
គឺជា​រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​​ជាតិ​ធំៗ​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលមាន​សម្រស់​ទេសភាព​​ប្រៀបបាន​នឹង​ឋានសួគ៌​លម្អ​ដោយ​​ដើម​ស្រល់​​ដុះ​ពី ធម្មជាតិ​នៅលើ​ខ្ពង់រាប​គិរី​រម្យ និង​មាន​ទឹក ជ្រោះ​ជាច្រើន​កន្លែង​រួមទាំង​ហ្វូង​ម្រឹគី​ម្រឹគា​រស់នៅ​ទីនោះ​​ថែម​ទៀតផង​។

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើ​រ​ពី​ក្រុងភ្នំពេញ​​ទៅ​ទស្សនា​រមណីយដ្ឋាន​​នេះ​បាន តាមរយៈ​កំណាត់​​ផ្លូវជាតិ​លេខ​៤​លុះ​ធ្វើដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ ៨៧​ត្រង់​ម្តុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​​នឹង​បានឃើញ​ផ្លូវបំបែក​​ទៅខាង​ស្តាំ ដៃ​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​គិរី​រម្យ​​ដែល​ស្ថិតក្នុង​ចម្ងាយ ផ្លូវ​២៧​គីឡូម៉ែត្រ ក្នុងនោះ​​រយៈ​ចម្ងាយ ផ្លូវ​១០​គីឡូ​ម៉ែត្រ​ដំបូង​គឺជា​ផ្លូវ​រាប​ស្មើ​នឹង​១៧ ​គីឡូម៉ែត្រ​បន្ទាប់ គឺជា​ផ្លូវ​ឡើង​ចុះ​ភ្នំ​។​

រមណីយដ្ឋាន​​គិរី​រម្យ​មាន​ចម្ងាយ​​ផ្លូវ​ពី​រាជធានី​ភ្នំពេញ​១១៤​គីឡូម៉ែត្រ រមណីយដ្ឋាន​គិ​រី​រម្យ​គឺជា​តំបន់​ឧទ្យាន​​ធម្មជាតិ​ដ៏​ធំ និង​នៅ ជិត​រាជធានី​ភ្នំពេញ​​ផងដែរ​។

តំបន់​នេះ​រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ចុះបញ្ជី​រមណីយដ្ឋាន  គីរីរម្យ​ជា​ឧទ្យាន​​ជាតិ​ព្រះ​សុរា​ម្រឹត​​ដែលមាន​ផ្ទៃដី​៥០០០​ហិកតា​តាម ព្រះរាជក្រឹត្យ​​របស់​ព្រះករុណា​​ព្រះបាទ​សម្តេចព្រះ​នរោត្តម  សីហនុ​វរ្ម័ន​ចុះ​ថ្ងៃទី​០១ វិច្ឆិកា ឆ្នាំ​១៩៩៣  និង​បាន​​សម្ពោធ​ជា​ផ្លូវការ​​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​១៩៩៥ ហើយ​ក៏​បាន​ចងក្រង ទុកជា​ប្រវត្តិ​ផងដែរ។







Tuesday, September 13, 2016

ថានសួរ បូរគោ



បុរី​បូកគោ​មាន​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​អាកាសធាតុ​អំណោយផល និង​ទេសភាព​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​ដែល​មាន​សត្វ​ម្រឹគី​ម្រឹគា​​និង​បក្សាបក្សី​ជាច្រើន គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ អ្នកទេសចរ​អាច​មើលឃើញ​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​​។ ​ដោយ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​បុរី​នេះ កន្លែង​ដែល​អាច​ហែល​ទឹក​បាន​ស្ថិតនៅ​ឯ​ទឹកធ្លាក់​ពពក​វិល​។ អ្នកទេសចរ​អាច​ងូត និង​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​ផង​ដែរ​៕





Wednesday, September 7, 2016

កោះរ៉ុង



កោះរ៉ុងមានចំងាយ ប្រហែល 22 គីឡូម៉ែត្រពីភាគខាងលិចនៃក្រុងព្រះសីហនុ។
យើងអាចប្រើពេលពី ២ ទៅ៣ម៉ោងដោយទូកយឺតឬ 45 នាទី ទៅ ១​ម៉ោង ដោយប្រើទូកលឿន ។ថ្លៃសំបុត្រធ្វើដំណើរទៅមក តម្លៃប្រហែល 20.00 $ - $ 30.00 អាស្រ័យលើប្រភេទនៃទូក។ កោះរ៉ុងគឺជាកន្លែងសំរាកលំហែដ៏អស្ចារ្យបំផុត វាមានទេសភាដ៏ស្រស់ត្រកាល ជាមួយនិង ឆ្នេរខ្សាច់ស្រស់ស្អាត ពេលដែលលោកអ្នកទៅដល់ភ្លាម​រាល់ទុក្ខកង្វល់ដែលលោកអ្នកមានទាំងប៉ុន្មាន​វានឹងរសាយ​ទៅតាមទឹករលក។ហើយបឹងហ្គាឡូទាំអស់នៅលើកោះនោះគឺជាប់ឆ្នេរតែម្តង។
អ្នកអាចដើរកំសាន្តនៅលើឆ្នេរ ហែលទឹក ជិះទូកកំសាន្តទៅកោះផ្សេងៗដែលនៅក្បែរៗ នោះ ហើយអ្នកក៏អាច ទៅ​ Snorkeling ឫ ស្ទូចត្រីជាដើម មិនតែប៉ុណ្ណោះអ្នកក៏អាចទៅជិះខ្សែរ៉ត ឫដើកំសាន្តព្រៃនៅលើកោះ នោះផងដែរ។