ឧទ្យានជាតិគិរីរម្យ
គឺជារមណីយដ្ឋានទេសចរណ៍
ធម្មជាតិមួយក្នុងចំណោមឧទ្យានជាតិធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដែលមានសម្រស់ទេសភាពប្រៀបបាននឹងឋានសួគ៌លម្អដោយដើមស្រល់ដុះពី
ធម្មជាតិនៅលើខ្ពង់រាបគិរីរម្យ និងមានទឹក
ជ្រោះជាច្រើនកន្លែងរួមទាំងហ្វូងម្រឹគីម្រឹគារស់នៅទីនោះថែមទៀតផង។
ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងភ្នំពេញទៅទស្សនារមណីយដ្ឋាននេះបាន
តាមរយៈកំណាត់ផ្លូវជាតិលេខ៤លុះធ្វើដំណើរទៅដល់បង្គោលគីឡូម៉ែត្រលេខ
៨៧ត្រង់ម្តុំផ្លូវបំបែកត្រែងត្រយឹងនឹងបានឃើញផ្លូវបំបែកទៅខាងស្តាំ
ដៃមួយឆ្ពោះទៅកាន់តំបន់គិរីរម្យដែលស្ថិតក្នុងចម្ងាយ ផ្លូវ២៧គីឡូម៉ែត្រ
ក្នុងនោះរយៈចម្ងាយ ផ្លូវ១០គីឡូម៉ែត្រដំបូងគឺជាផ្លូវរាបស្មើនឹង១៧
គីឡូម៉ែត្របន្ទាប់ គឺជាផ្លូវឡើងចុះភ្នំ។
រមណីយដ្ឋានគិរីរម្យមានចម្ងាយផ្លូវពីរាជធានីភ្នំពេញ១១៤គីឡូម៉ែត្រ
រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅ
ជិតរាជធានីភ្នំពេញផងដែរ។
តំបន់នេះរាជរដ្ឋាភិបាលកម្ពុជាបានចុះបញ្ជីរមណីយដ្ឋាន គីរីរម្យជាឧទ្យានជាតិព្រះសុរាម្រឹតដែលមានផ្ទៃដី៥០០០ហិកតាតាម
ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័នចុះថ្ងៃទី០១ វិច្ឆិកា
ឆ្នាំ១៩៩៣ និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៥
ខែមិថុនា ឆ្នាំ១៩៩៥ ហើយក៏បានចងក្រង ទុកជាប្រវត្តិផងដែរ។
No comments:
Post a Comment