Friday, September 16, 2016
Wednesday, September 14, 2016
ឧទ្យានជាតិគិរីរម្យ
ឧទ្យានជាតិគិរីរម្យ
គឺជារមណីយដ្ឋានទេសចរណ៍
ធម្មជាតិមួយក្នុងចំណោមឧទ្យានជាតិធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ដែលមានសម្រស់ទេសភាពប្រៀបបាននឹងឋានសួគ៌លម្អដោយដើមស្រល់ដុះពី
ធម្មជាតិនៅលើខ្ពង់រាបគិរីរម្យ និងមានទឹក
ជ្រោះជាច្រើនកន្លែងរួមទាំងហ្វូងម្រឹគីម្រឹគារស់នៅទីនោះថែមទៀតផង។
ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងភ្នំពេញទៅទស្សនារមណីយដ្ឋាននេះបាន
តាមរយៈកំណាត់ផ្លូវជាតិលេខ៤លុះធ្វើដំណើរទៅដល់បង្គោលគីឡូម៉ែត្រលេខ
៨៧ត្រង់ម្តុំផ្លូវបំបែកត្រែងត្រយឹងនឹងបានឃើញផ្លូវបំបែកទៅខាងស្តាំ
ដៃមួយឆ្ពោះទៅកាន់តំបន់គិរីរម្យដែលស្ថិតក្នុងចម្ងាយ ផ្លូវ២៧គីឡូម៉ែត្រ
ក្នុងនោះរយៈចម្ងាយ ផ្លូវ១០គីឡូម៉ែត្រដំបូងគឺជាផ្លូវរាបស្មើនឹង១៧
គីឡូម៉ែត្របន្ទាប់ គឺជាផ្លូវឡើងចុះភ្នំ។
រមណីយដ្ឋានគិរីរម្យមានចម្ងាយផ្លូវពីរាជធានីភ្នំពេញ១១៤គីឡូម៉ែត្រ
រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅ
ជិតរាជធានីភ្នំពេញផងដែរ។
តំបន់នេះរាជរដ្ឋាភិបាលកម្ពុជាបានចុះបញ្ជីរមណីយដ្ឋាន គីរីរម្យជាឧទ្យានជាតិព្រះសុរាម្រឹតដែលមានផ្ទៃដី៥០០០ហិកតាតាម
ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័នចុះថ្ងៃទី០១ វិច្ឆិកា
ឆ្នាំ១៩៩៣ និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៥
ខែមិថុនា ឆ្នាំ១៩៩៥ ហើយក៏បានចងក្រង ទុកជាប្រវត្តិផងដែរ។
Tuesday, September 13, 2016
ថានសួរ បូរគោ
បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ
ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។
ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ
និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សីជាច្រើន
គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ
អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ
និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ដោយមានចម្ងាយ៧គីឡូម៉ែត្រពីបុរីនេះ
កន្លែងដែលអាចហែលទឹកបានស្ថិតនៅឯទឹកធ្លាក់ពពកវិល។ អ្នកទេសចរអាចងូត
និងហែលទឹកលេងកម្សាន្តនៅទីនោះបានផងដែរ៕
Wednesday, September 7, 2016
កោះរ៉ុង
កោះរ៉ុងមានចំងាយ ប្រហែល
22 គីឡូម៉ែត្រពីភាគខាងលិចនៃក្រុងព្រះសីហនុ។
យើងអាចប្រើពេលពី ២ ទៅ៣ម៉ោងដោយទូកយឺតឬ
45 នាទី ទៅ ១ម៉ោង ដោយប្រើទូកលឿន
។ថ្លៃសំបុត្រធ្វើដំណើរទៅមក តម្លៃប្រហែល 20.00 $ - $ 30.00 អាស្រ័យលើប្រភេទនៃទូក។ កោះរ៉ុងគឺជាកន្លែងសំរាកលំហែដ៏អស្ចារ្យបំផុត
វាមានទេសភាដ៏ស្រស់ត្រកាល ជាមួយនិង ឆ្នេរខ្សាច់ស្រស់ស្អាត ពេលដែលលោកអ្នកទៅដល់ភ្លាមរាល់ទុក្ខកង្វល់ដែលលោកអ្នកមានទាំងប៉ុន្មានវានឹងរសាយទៅតាមទឹករលក។ហើយបឹងហ្គាឡូទាំអស់នៅលើកោះនោះគឺជាប់ឆ្នេរតែម្តង។
អ្នកអាចដើរកំសាន្តនៅលើឆ្នេរ
ហែលទឹក ជិះទូកកំសាន្តទៅកោះផ្សេងៗដែលនៅក្បែរៗ នោះ ហើយអ្នកក៏អាច ទៅ Snorkeling ឫ ស្ទូចត្រីជាដើម មិនតែប៉ុណ្ណោះអ្នកក៏អាចទៅជិះខ្សែរ៉ត
ឫដើកំសាន្តព្រៃនៅលើកោះ នោះផងដែរ។
Subscribe to:
Posts (Atom)