Tuesday, September 6, 2016

តំបន់អភិរក្សសត្វស្លាបព្រែកទាល់




ពីខេត្តសៀមរាបអ្នកអាចចំណាយពេលមួយថ្ងៃ ធ្វើដំណើរទៅ ព្រែកទាល់ ដើម្បីទស្សនាទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ ដូជា៖ បក្សីទឹក, ព្រៃលិចទឹក, ការនេសាទត្រី បែបប្រពៃណីនិងសហគមន៍បណ្ដែតទឹកជាដើម ទីនោះមានសត្វស្លាបដែលជិតផុតពូជរាប់ពាន់ក្បាល រួមមាន សត្វត្រយ៉ង,ទុង,ឥន្ទ្រី និងប្រភេទសត្វជាច្រើនទៀតដែលបានមកបង្កាត់ពូជក្នុងដែនជម្រកនេះនៅជុំវិញតំបន់នេះ មាន ភូមិនេសាទមួយចំនួន ដែលមានពលរដ្ឋប្រមាណ 1200 គ្រួសាររស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬ ផ្ទះទូកទៅតាមការឡើងនិងស្រកនៃផ្ទៃទឹកបឹង។ ចាប់ពីខែធ្នូដល់ខែឧសភា ជាពេលវេលាល្អ និងពេញនិយមបំផុត សំរាប់ការមើល ហ្វូងបក្សីនៅព្រែកទាល់។


រៀបចំការធ្វើដំណើរមួយទៅព្រែកទាល់ តាមរយៈផ្ទះសំណាក់ដែលអ្នកស្នាក់នៅ ឬប្រតិបត្តិករទេសចរណ៍ផ្សេងៗ​ ។ ហើយអ្នកក៏អាចធ្វើវាដោយខ្លួនឯងបានដែរដោយ ជិះម៉ូតូឌុប ឬតាក់ស៊ីពីខេត្តសៀមរាបទៅកាន់ចំណតទូកចុងឃ្នៀស។ បន្ទាប់មកធ្វើដំណើរដោយទូក ទៅកាន់ស្ថានីយស្រាវជ្រាវបរិស្ថានព្រែកទាល់
ហើយអ្នកក៏អាចស្នាក់នៅពេញមួយយប់ជាមួយសហគមន៍ ប្រសិនបើអ្នកចង់ផ្តិតយក ទិដ្ឋភាពនាពេលថ្ងៃលិច និងពេលព្រឹកព្រលឹមដ៏ស្រស់ត្រកាល។



No comments:

Post a Comment